លោក ណុល ដឹកឈើបានដោយរលូនក៏ព្រោះតែមានអ្នកសារព័ត៌មាន២រូបកាងនិងបិតឡានអ្នកសារព័ត៌មានមិនអោយផ្តិតយករូបភាព។

ខេត្តសៀមរាប: រថយន្តកែឆ្នៃមួយគ្រឿងដឹកឈើចេញពីចំណុចភូមិអាពណ៌ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលគេស្គាល់ច្បាស់ថាជាឈើរបស់លោក ណុល ហើយក៏ជាឈ្មួញល្បីគួរសមម្នាក់ដែរខាងបំផ្លាញព្រៃឈើក្នុងខេត្តសៀម។





ជាក់ស្តែងនៅយប់ថ្ងៃទី១២ វេលាម៉ោង១នឹង៣៥នាទីយប់ ក្រុមការងារអ្នកសារព័ត៌មានអាណាចក្រខ្មែរក៏បានប្រទះឃើញរថយន្តកែឆ្នៃមួយគ្រឿងដឹកឈើពេញក្នុងឡាន ខណៈពេលដែលក្រុមអ្នកសារព័ត៌មានអាណាចក្រខ្មែរកំពុងតែតាមផ្តិតយករូបភាពឡានដឹកបទល្មើសព្រៃឈើ ក៏ស្រាប់តែមានរថយន្តអ្នកសារព័ត៌មានចំនួន២គ្រឿងទីមួយមានឈ្មោះលោកឆោមស៊ីថាចាងហ្វាងដំណឹងកម្ពុជាទីពីមានឈ្មោះលោកយានឆៃមិនដឹងជានៅអង្គភាពណាទេមកតាមរារាំងមិនអោយថតនិងបិតផ្លូវឡានអ្នកសារព័ត៌មានមិនអោយបន្តដំណើរទៅមុខទៀតកើត នៅចំណុចអូរថ្មដាប់ ដែលស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ព្រោះក្លាចអ្នកសារព័ត៌មានអាណាចក្រខ្មែរថតរូបបានរាយការណ៍ទៅមន្ត្រីជំនាញដើម្បីបង្ក្រាបរថយន្តដឹកឈើរបស់លោក ណុល នោះ។



គួរបញ្ជាក់ផងដែរថាទង្វើដែលរថយន្តអ្នកសារព័ត៌មានមកតាមកាងរថយន្តបទល្មើសព្រៃឈើនេះគឺជាទង្វើមួយដែលប្រាសចាកពីវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន ក្នុងនាមជាអ្នកសារព័ត៌មានដូចគ្នាគួរតែចូលរួមសហការគ្នាទប់ស្កាត់និងរាយការណ៍ជូនមន្ត្រីជំនាញដើម្បីបង្ក្រាបជនខិលខួចទាំងនោះដែលតែងតែដឹកជញ្ជូនបទល្មើសព្រៃឈើ ហើយក៏គួរតែចូលរួមកិច្ចការងារក្នុងសង្គមអោយបានច្រើន មិនមែនមកប្រព្រឹត្តអំពើរបែបនេះឡើយ។





គួររំលឹកផងដែរថារថយន្តកែឆ្នៃមួយគ្រឿងដែលគេស្គាល់ច្បាស់ថាជារថយន្តរបស់ឈ្មោះ ណុល នេះគឺតែងតែដឹកឈើបានដោយរលូនដោយមិនមានមន្ត្រីណាម្នាក់មកបង្ក្រាបឡើយ ក៏ព្រោះតែគេចេះរៀបចំការងារតាមដងផ្លូវបានល្អ សូម្បីតែអ្នកសារព័ត៌មានក៏គេទិញទឹកចិត្តបានដែរ ទង្វើទាំងអស់នេះហើយ សរបញ្ជាក់អោយឃើញថាជាទង្វើមួយឃុបឃិតគ្នាអោយក្រុមបទល្មើសបានដៃក្នុងកាប់បំផ្លាញនឹងដឹកជញ្ជូនឈើបានដោយសេរី។


ដូច្នេះជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានអាណាចក្រខ្មែរក៏ធ្វើការសុំណូមពរដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីរឹតបន្តឹងទៅលើអ្នកសារព័ត៌មានទាំងនោះផងទាន ហើយជាពិសេសក៏សូមសមណូមពរដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាបសូមមេត្តាមានវិធានការចាត់មន្ត្រីជំនាញអោយស៊ើបអង្កេតនឹងបង្ក្រាបជនល្មើសដែលតែងតែដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះផងទាន ដើម្បីចូលរួមទប់ស្កាត់និងថែរក្សាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា

Powered by Blogger.