អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់កុមារកំព្រារ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ចំនួន ៤នាក់ នៅឃុំព្រៃស្នៀត...!!!
អនុសាខា កក្រក ស្រុកពារាំង ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក អៀត សំអាត អនុប្រធានគណៈកម្មាធិការ តំណាង លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានដឹកនាំ មន្ត្រីប្រចាំការ និង រួមជាមួយក្រុមកាកបាទក្រហមឃុំព្រៃស្នៀត អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់កុមារកំព្រារ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ចំនួន ៤នាក់ នៅភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
នាឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និង លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុក ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។ ជាមួយគ្នានេះ លោក អនុប្រធានក៏បានផ្តាំផ្ញើដល់ប្អូនៗត្រូវចេះថែទាំសុខភាពដោយខ្លួនឯង ជាពិសេសទៅទៀតនោះត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាធនធានដ៏ល្អនិងមិនត្រូវបាក់ទឹកចិត្តនោះឡើយ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ជាពិសេស សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ និងអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍អំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាមពាក្យស្លោកថា "ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ" ។
អនុសាខាផ្តល់ជូនថវិកាចំនួន ១០០,០០០រៀល។
-ក្រុមកាកបាទក្រហមឃុំព្រៃស្នៀត បានចូលរួម ថវិកាចំនួន ៥០,០០០រៀល។
(សូមបញ្ជាក់ថាអនុសាខាស្រុក និងឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល ជារៀងរាល់ខែ)។
Post a Comment