ដើម្បីតែផលប្រយោជន៍ខ្លួនឯង បានយកសួនសាធារណ:មាត់ស្ទឹងប្រកបអាជីវកម្មខណ:ពេលដែលរដ្ឋាបាលក្រុងសៀមរាបហាក់រក្សាភាពស្ងៀមស្ងាត់

ក្រុងសៀមរាប:យូរគ្រាន់បើដែរហើយគេសង្កេតឃើញថាមានក្រុមអាជីវករចំនួនពីក្រុមដែលយកម៉ូតូប្រើអាគុយសម្រាប់ជួលអោយក្មេងជិះលេងដើម្បីផលប្រយោជន៍ខ្លួនឯង ដោយមិនខ្វល់ពីផលប៉ះពាល់នៃទីធ្លាសាធារណ:របស់រដ្ឋបន្តិចសោះឡើយ។ 



បើតាមប្រភពពីប្រជាពលរដ្ឋខ្លះបានអោយដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះថាកន្លងមកមានអាជីវករខ្លះលក់ដូរបន្តិចបន្តួចតាមដងផ្លូវគេតែងតែឃើញខាងអាជ្ញាធរឬគណ:បញ្ជាការឯកភាពសណ្តាប់ធ្នាប់ដេញពួកគាត់ ដោយឡែកក្រុមអាជីវករដែលយកម៉ូតូអាគុយមកជួលអោយក្មេងជិះលេងទាំងពីក្រុមនេះមកដាក់លើសួនច្បារសាធារណ: ដែលមានទីតាំងស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប គេមិនដែលឃើញមានអាជ្ញាធរពាក់ព័ន្ធម្នាក់ណាមកដេញឬថាអីអោយឡើយ សង្ស័យតែគេបង់លុយអោយឬយ៉ាងណា? 


ហើយក៏មានប្រភពខ្លះទៀតបានបង្ហើបអោយដឹងនិងលើកជាចម្ងល់ថា ហេតុអ្វីក៏រដ្ឋាបាលក្រុងសៀមរាបមិនយកទីតាំងមួយនេះកែលំអរធ្វើជាសួនសាធារណ:ដើម្បីអោយប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិមកលំហែរទស្សនាកម្សាន្តដើម្បីលើកមុខមាត់ក្រុងសៀមរាបអោយកាន់តែលិចធ្លោរ? បែជាទុក្ខអោយក្រុមអាជីវករឯកជនមកដាក់ជួលម៉ូតូអាគុយដើម្បីប្រយោជន៍ខ្លួនឯងបែបនេះទៅវិញ?


ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបតាមរយ:លេខ ០១២ ៩៨១៥១៥ចំនួនបីលើកដើម្បីសុំការបំភ្លឺតែគ្មានអ្នកទទួលទូរស័ព្ទ។


ដូច្នេះក៏សូមសំណូមពរដល់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបតាមរយ:ការផ្សព្វផ្សាយនេះសូមមានវិធានការរៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលប្រជាពលរដ្ឋបានលើកឡើង ជាពិសេសដើម្បីលើកស្ទួយសោភ័ណភាពក្រុងសៀមរាបអោយកាន់តែស្រស់បំព្រងជាងនេះថែមទៀត។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយក៏សូមរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាណាមួយញុះញង់បំបែកបំបាក់ស្ថាប័នឬបុគ្គលណាមួយឡើយ ព្រមទាំងរងចាំទទួលការបកស្រាយពីភាគី និងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕


Powered by Blogger.