ក្រុងសៀមរាបមិនគួរណាសមត្ថកិច្ចបណ្តែតបណ្តោយអោយមានល្បែងជល់មាន់តាមអនឡាញច្រើនបែបនេះសោះ

ខេត្តសៀមរាប.ទីតាំងល្បែងស៊ីសងមួយកន្លែងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប កំពុងតែបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងអោយមកលេងនៅទីនេះដោយមិនក្លាចញញើតសមត្ថកិច្ចបង្ក្រាបសោះឡើយ។



ជាក់ស្តែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ មានមហាជន និងអ្នកសារព័ត៌មានជាច្រើនឆ្ងល់ថា

ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញ មួយកន្លែងនេះហេតុអី្វនៅដំណើរការបានយ៉ាងរលូន ឬមួយមានអ្វីពិសេស? ដូច្នេះសូមលោកមេប៉ុស្តិ៍សាលាកម្រើក និងលោកអធិការក្រុងសៀមរាប ជួយពិនិត្យផង ទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់កម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។


ដោយឡែកលោក សោម ណារិទ្ធ នាយប៉ុស្តិ៍សាលាកម្រើកបានថ្លែងថា: មិនអីទេចាំអោយកម្លាំងចុះទៅមើល។តែទោះជាយ៉ាងណាក្រុមការងារអ្នកសារព័ត៌មានយើងនៅរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋាន។


យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការ​​​​​​រុះរើ និងហាមដាក់ផ្ទាំងបដា​ផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការ​​​ដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។


សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។






សូមបញ្ជាក់ផងដែរថាមិនមែនមានតែមួយកន្លែងនេះទេគឺមានជាច្រើនកន្លែងទៀតសឹងគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងសៀមរាបដូច្នេះសូមលោក ហ៊ួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាជួយពិនិត្យដើម្បីឈានដល់ការទប់ស្កាត់បង្រាបផង។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕

Powered by Blogger.