ល្បែងជល់មាន់តាមអនឡាញនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ នឹងទីតាំងជាច្រើនកន្លែងទៀតនៅក្រុងសៀមរៀប សូមឯកឧត្តមហ៊ួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាបជួយមើលផង
ក្រុងសៀមរាប: មួយរយ:នេះគេសង្កេតឃើញថាក្នុងក្រុងសៀមរាបមានទីតាំងល្បែងស៊ីសងជាច្រើនកន្លែងជាពិសេសមាន់ជល់តាមអនឡាញ បើសរុបជារួមគឺសឹងតែគ្រប់ភូមិសង្កាត់ទាំងអស់ក្នុងក្រុងសៀមរាបដូច្នេះសូមលោក ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាបមេត្តាជួយពិនិត្យមើលនិងបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់នេះផង។
ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នេះក្រុមការងារអ្នកសារព័ត៌មានយើងបានចុះផ្តិតយករូបភាពជាក់ស្តែងមួយចំនួនដូចជាភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ,ភូមិជន្លង់ សង្កាត់សាលាកម្រើកហើយនិងមានទីតាំងជាច្រើនកន្លែងទៀតដែលអ្នកសារព័ត៌មានយើងថតបាន។
គួររំលឹកផងដែរថាកន្លងមកអ្នកសារព័ត៌មានយើងតែងតែរាយការណ៍ជូនដល់សមត្ថកិច្ចក្នុងមូលដ្ឋាន មុនពេលចុះផ្សាយ ប៉ុន្តែសមត្ថកិច្ចបានតែឆ្លើយថាចាំអោយកំលាំងចុះទៅមើលឬក៏ចាំអោយអធិការចុះទៅមើល ទាំងអស់នេះជាពាក្យដដែលៗរបស់សមត្ថកិច្ច តែជាលិទ្ធផលគឺទីតាំងល្បែងទាំងអស់នោះនៅតែបន្តបើកលេងបានដដែល ទាំងអស់នេះសរបញ្ជាក់អោយឃើញថាជាទង្វើអសមត្ថិភាពក្នុងការបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់នេះ។
ដូច្នេះក៏សូមសំណូមពរដល់លោក ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាបសារជាថ្មីម្តងទៀត និងជាពិសេសក៏សូមសំណូមពរដល់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបសូមមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានក្នុងក្រុងសៀមរាបផង សូមកុំបណ្តែតបណ្តោយអោយកើតមានល្បែងស៊ីសងបែបនេះទៀត និងដើម្បីរក្សាពាក្យថាភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ។
យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សូមបញ្ជាក់ផងដែរថាមិនមែនមានតែមួយកន្លែងនេះទេគឺមានជាច្រើនកន្លែងទៀតសឹងគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងសៀមរាបដូច្នេះសូមលោក ហ៊ួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាជួយពិនិត្យដើម្បីឈានដល់ការទប់ស្កាត់បង្រាបផង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕
Post a Comment