ពិតជាមិនធម្មតាមែនលោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់លេខ៣ វ៉ៃពលរដ្ឋហើយ ឆ្លៀតរៀបឯកសារប្តឹងដោះខ្លួន ទោះតុលាការចោទក៏នៅទប់តំណែងខ្លាញ់បាន !
ខេត្តព្រះសីហនុ÷ តើលោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលគេស្គាល់ថា ជាប៉ូលីស សំបូររឿងអាស្រូវដុះស្លែ មានទ្រព្យធន គ្មានអ្នកហ៊ានប៉ះជាមួយ ព្រោះគាត់ សូម្បីតែលោក ស រដ្ឋា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏មិនហ៊ាននិងលោកដែល ពីព្រោះលោក
មានសាច់ញាតិច្រើនជាមន្ត្រីនៅកន្លែងសំខាន់ៗ នៅក្នុងខេត្តស្រាប់ ។
សាច់ញាតិរបស់លោក អ៊ុក ផាន់ណារ៉េត មានលោកស្រី ទេព វណ្ណី (ជាមីង) អនុប្រធានការិយាលយ័បុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត ជាប្រពន្ធ លោកសម ប្រាក់ (ជាពូ)មេប៉ុស្តិ៍៤ លោក អ៊ុកផាន់ណារិទ្ធិ (ជាបងបង្កើត) អធិការរងក្រុងព្រះសីហនុផែនព្រហ្មទណ្ឌ លោក ពិសិដ្ឋ (ជីដូនមួយ) មេចរាចរណ៍ក្រុងព្រះសីហនុ និងសាលហៅប្រូ៦៣ ព្រហ្មទណ្ឌខេត្ត។ល។ និងផ្សេងៗទៀតនៅក្រសួងមហា ផ្ទៃ បើទោះបីជាថ្មីៗកន្លងមកនេះ គាត់ត្រូវបានប្រជាពលរដ្ឋហ៊ានប្តឹង អំពីការចាប់វាយខ្នោៈបង្ខាំងព្រមទាំងធ្វើទារុណកម្មប្រជាពលយ៉ាងព្រៃផ្សៃ យ៉ាងណាក្តី (តេស្តរកសារធាតុញៀនហើយគ្មាន)ទាំងគ្មានដីកា ប្រើហឹង្សាដោយ មានស្ថានទម្ងន់ទោស ទៅ អភិបាលខេត្ត អគ្គស្នងការនគរបាលជាតិ ហើយនិង អយ្យការ អមសាលាដំបូងងខេត្តព្រះសីហនុ រហូតដល់នេះត្រូវបានតុលាការ បិទការស៊ើបអង្កេតសម្រេចចោទប្រកាន់ទោស តាមមាត្រា ២១៨ នៃច្បាប់ព្រហ្មទណ្ឌហើយ ដែលមានចែងអំពើហឹង្សាដោយចេតនា ត្រូវផ្ទន្ទាទោស ពី២ ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤ លានរៀល ទៅ១០ លានរៀល តែលោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅតែអង្គុយកៅអីជាមេប៉ុស្តិ៍ដដែល។
ជនរងគ្រោះស្នើសុំឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជួយពិនិត្យមើលលោក អ៊ុក ផាន់ណារ៉េត នេះផងទាន ពីព្រោះក្នុងចំណោមប៉ូលិស ដែលធ្វើខុសច្បាប់ និង វិនយ័កងកំលាំងនគរបាលជាតិកម្ពុជា មានតែលោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍៣ ក្រុងព្រះសីហនុមួយទេ ដែលមានវាសនាល្អជាងគេ នៅកាន់កាប់មុខតំណែងតួនាទីធម្មតា ! ទោះបីតុលាការចោទប្រកាន់ហើយក៏ដោយ ៕
កាលពីដើមខែធ្នូឆ្នាំ២០២៤នេះ គាត់ក៏នៅទប់មុខដំណែងខ្លាញ់បាន ហើយមិនឃើញមានជាប់ បទវិន័យនគរបាលជាតិទៀតផង ពិតជាមិនធម្មតា ។
Post a Comment