ចេះបំបាំងខ្លួនមិនអោយសមត្ថិកិច្ចពាក់ព័ន្ធ មើលមិនឃើញ និងចរាចរណ៍តាមដងផ្លូវជាតិលេខ៥ដើម្បីដឹកជញ្ជូនទំនិញពីព្រំដែនកម្ពុជា-ថៃ
បាត់ដំបង៖ រថយន្ត ម៉ាក Nisan និង isuzu កែច្នៃខុសលក្ខណៈបច្ចេកទេសជាច្រើនគ្រឿង ចរាចរណ៍តាម ដងផ្លូវជាតិលេខ៥ទិសដៅដឹកជញ្ជូនទំនិញជាច្រើនប្រភេទពីច្រកព្រំដែននាទឹកដីនៃខេត្តបាត់ដំបងឆ្ពោះមកទៅទីរួមខេត្ត។ យោងតាមប្រភពច្បាស់ការមួយបានបង្ហើបប្រាប់សារព័ត៌មាន Read News ថា រថយន្តដឹកសំពីងសំពោងកែច្នៃខុសបច្ចេកទេសនេះ គឺគេមានខ្សែខ្នងធំ។ ហើយក៏គេបង់អោយសមត្ថកិច្ចតាមដងផ្លូវអស់ហើយ ដែរ ដោយគេដឹកពីច្រកអន្តរជាតិដូងឆ្លងកាត់តាមបណ្ដាស្រុកមកទីរួមខេត្តបាត់ដំបង បានដោយយ៉ាងរលូនសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ មិនមានចំណាត់ការ ។
ជាការកត់សម្គាល់កន្លងមកសម្ថតកិច្ចក្រសួងសារធារណៈការ ធ្លាប់បានព្រមានដល់ម្ចាស់យានយន្ត ដែលកែច្នៃទ្រុងខុសបច្ចេកទេស។ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព ខណៈគេសង្កេតឃើញថា យានយន្តកែច្នៃខុសបច្ចេកទាំងនោះនូវតែធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ ដដែល។ ក្នុងន័យនេះក្រសួងបញ្ជាក់ថា គឺជាការក្រើនរម្លឹកការ ទប់ស្កាត់រាល់យានយន្ដកែច្នៃខុសបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់ទាំងអស់ ទៅតាមផ្លូវច្បាប់ សមត្ថកិច្ច តាមដងផ្លូវ ត្រូវតែចូលអនុវត្តអោយខានតែបាន។
Post a Comment